ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិនិត្យសំណាក៣ទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី១ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន១១នាក់

    BY Khmernote Media July 11, 2021
    ពិនិត្យសំណាក៣ទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី១ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន១១នាក់

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅម៉ោង ១០:៥០ នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំង ផ្ទះលេខ ៣៥១ ផ្លូវលំក្រុមទី១០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១២៥ នាក់ស្រី ៦១ នាក់ លទ្ធផល វិជ្ជមាន ៦នាក់ (ស្រី ៤ នាក់)។ ចំពោះទីតាំងនេះត្រូវបានហ៑ុំព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន។

    ក្រុមគ្រូពេទ្យ ចុះពិនិត្យយកសំណាកលើកទី១ នៅម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងផ្ទះលេខ ៧៧២ ផ្លូវលេខ៣៨ ក្រុម២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ០៩ នាក់ ស្រី ០៥ នាក់។ ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានឈ្មោះ សម ដាវិត ភេទប្រុស អាយុ ១៨ ឆ្នាំ លទ្ធផលទទួលបានគឺវិជ្ជមានចំនួន ០៥ នាក់ (ស្រី ០៣ នាក់)។ ចំពោះទីតាំងនេះត្រូវបានហ៑ុំព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន ៕

    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

     

    Share This Post: