កូវីដ-១៩

ម្សិលមិញនេះ កូរ៉េខាងត្បូងបានរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១,១០០ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ១៦៩,១៤៦ ករណី

BY
autoadmin
July 12, 2021

ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១,១០០ ករណី កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ខណៈទីក្រុងសេអ៊ូលត្រូវដាក់ការរឹតត្បឹតកម្រិតខ្ពស់បំផុតទី៤ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការផ្ទុះឡើងដ៏អាក្រក់បំផុតនៃជំងឺ COVID-19 ។ ចំនួននេះថ្វីបើតិចជាងកាលពីប៉ុន្មានថ្ងៃមុន ដែលមានការឆ្លងច្រើនជាង ១,៣០០ ករណី ក៏ប៉ុន្តែវានៅតែស្ថិតក្នុងកម្រិតមួយច្រើនមិនធ្លាប់មានពីមុននោះទេ។

ការផ្ទុះឡើងចុងក្រោយបង្អស់នេះ បាននាំឱ្យប្រទេសកូរ៉េខាងត្បូងមានករណីជំងឺ COVID-19 សរុបចំនួន ១៦៩,១៤៦ ករណី និងមានអ្នកស្លាប់ចំនួន ២,០៤៤ នាក់។

ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃចំនួនអ្នកជំងឺវ័យក្មេង ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង និងការរីករាលដាលនៃ COVID-19 បំប្លែង Delta ដែលឆ្លងរាលដាលខ្លាំងនៅក្នុងការផ្ទុះថ្មីៗនេះ។ ចាប់ផ្តើមពីថ្ងៃច័ន្ទនេះតទៅ រដ្ឋាភិបាលនឹងដាក់កម្រិតដ៏តឹងរឹងបំផុតនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជិតខាង រួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ២ នាក់ បន្ទាប់ពីម៉ោង ៦ ល្ងាច៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: