ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មន្ទីរសុខាភិបាលរាជធានីភ្នំពេញ លំអិតការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ព្រមទាំងប្រភេទថ្នាំដែលត្រូវទទួលទាន

    BY Khmernote Media July 12, 2021
    មន្ទីរសុខាភិបាលរាជធានីភ្នំពេញ លំអិតការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ព្រមទាំងប្រភេទថ្នាំដែលត្រូវទទួលទាន

    យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងពី ការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

    ករណីមានរោគសញ្ញាស្រាលមានដូចជា៖

    + មានកំដៅលើស ៣៧.៥អង្សា
    + មានឈឺសាច់ដុំ
    + មានឈឺបំពង់ក

    ការព្យាបាល៖

    ចំពោះមនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គីឡូក្រាមឡើង៖
    + ប៉ារ៉ាសេតាម៉ុល (Paracetamol) ៥០០ មីលីក្រាម ទទួលទាន ៣ដង ក្នុងមួយថ្ងៃ

    ចំពោះកុមារចាប់ពី ២០ ដល់ ២៩គីឡូក្រាម៖
    + ប៉ារ៉ាសេតាម៉ុល (Paracetamol) ៣០០ មីលីក្រាម ទទួលទាន ៣ដង ក្នុងមួយថ្ងៃ

    ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោរ ឬក្អក (មាន ឬមិនមានស្លេស្ម)

    ចំពោះមនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ៦ឆ្នាំឡើង៖

    + ប្រូម៉ិចស៊ីន (Bromhexine) ៨មីលីក្រាម ទទួលទាន ៣ដងក្នុងមួយថ្ងៃ ឬសេទីរីហ្ស៊ីន (Certirizine) ១០មីលីក្រាម ទទួលទាន ១ដងក្នុងមួយថ្ងៃ

    Share This Post: