ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រស់ៗនឹងភ្នែកតែម្តង! បេក្ខភាពប្រធានាធិបតីប្រេស៊ីលត្រូវគេលួចចាក់មួយកាំបិតនៅកណ្តាលហ្វូងមនុស្ស (មានវីដេអូ)

    BY Khmernote Media September 8, 2018
    ស្រស់ៗនឹងភ្នែកតែម្តង! បេក្ខភាពប្រធានាធិបតីប្រេស៊ីលត្រូវគេលួចចាក់មួយកាំបិតនៅកណ្តាលហ្វូងមនុស្ស (មានវីដេអូ)

    ប្រេស៊ីល៖ បេក្ខភាពប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោក Jair Bolsonaro ត្រូវជនអនាមិកលួចចាក់មួយកាំបិតចំពោះ ខណៈដែលរូបលោកកំពុងតែធ្វើយុទ្ធនាការផ្សព្វផ្សាយពីគោលនយោបាយនៃគណបក្សរបស់លោក សម្រាប់ការបោះឆ្នោតជាតិ ដែលនឹងឈានមកដល់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ហេតុការណ៍នេះបានកើតឡើងខណៈដែលមានហ្វូងមនុស្សជាច្រើនបានលើករូបលោកឡើង ហើយពេលនោះមានបុរសម្នាក់បានយកកាំបិតទៅចាក់ចំពោះគាត់តែម្តង។

    ភ្លាមៗក្រោយការចាក់នេះ បេក្ខភាពប្រធានធិបតី ដែលត្រូវបានគេប្រដូចថា ជាលោក​ ត្រាំ (ប្រធាធិបតីអាមេរិក)​ របស់ប្រេស៊ីល និងមានវ័យ ៦៣​ ឆ្នាំ រូបនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយរហូតមកទល់នឹងពេលនេះក្រុមគ្រួសាររបស់គាត់បានឲ្យដឹងថា គាត់បានរួចផុតពីគ្រោះថ្នាក់ និងមានសភាពធម្មតាវិញហើយ។ ចំណែកឯជនបង្កហេតុវិញ ត្រូវបានប៉ូលិសចាប់ខ្លួនបានភ្លាមៗផងដែរ ហើយរូបគេមានឈ្មោះថា Adelio Bispo de Oliveira អាយុ ៤០ ឆ្នាំ។

    បើតាមភស្តុតាង និងសកម្មភាពនៃការចាក់នេះគេអាចសន្និដ្ឋានបានថា ជនបង្កហេតុមិនមែនជាឃាតកអាជីពនោះទេ ហើយគេធ្វើសកម្មភាពដូចនេះ ទំនងគ្រាន់តែជាការមិនពេញចិត្តផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ។ បើទោះជាយ៉ាងណាក្តី ពេលនេះក្រុមប៉ូលិសជំនាញកំពុងបើកការស៊ើប អង្កេតបន្ថែម ដើម្បីស្វែងការពិតនៅពីក្រោយរឿងនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay