ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលទាំងព្រឹក! ផ្ទុះកំប៉ុងហ្គាសអគ្គិភ័យឆាបឆេះផ្ទះជួលមួយកន្លែងនៅសង្កាត់ដេប៉ូទី៣ សំណាងពុំមានអ្នករងរបួស

    BY Khmernote Media July 12, 2021
    ផ្អើលទាំងព្រឹក! ផ្ទុះកំប៉ុងហ្គាសអគ្គិភ័យឆាបឆេះផ្ទះជួលមួយកន្លែងនៅសង្កាត់ដេប៉ូទី៣ សំណាងពុំមានអ្នករងរបួស

    រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យដែលឆាបឆេះផ្ទះជួលជាន់ខាងលើមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះ១៩ ផ្លូវ១១៨ ភូមិ៥ សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ម្ចាស់ផ្ទះជួរមានឈ្មោះ ឱសំអាត ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរមេផ្ទះ (ជាម្ចាស់ផ្ទះជួល) ។ ប្រភេទសំណង់ ផ្ទះល្វែង (៤x៦ម៉ែត) ខូចខាតអស់ចំនួន២បន្ទប់ និងពុំបណ្តាលឲ្យឆេះរាលដាលផ្ទះអ្នកជិតខាងទេ ។ ករណីនេះពុំមានមនុស្សរងរបួសឡើយ។

    ករណីខាងលើប្រើប្រាស់ រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៥គ្រឿង និងសរុបឡានអស់ចំនួន៥គ្រឿង ប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១២ម៉ែត្រគូប និងពន្លត់ចប់នៅវេលាម៉ោង១០:២៥នាទីព្រឹកនាថៃ្ងខែឆាំ្នដដែល។ សមត្ថកិច្ចបានឱ្យដឹងថា ឆ្លងតាមការសន្និដ្ឋានផ្នែកជំនាញអគ្គិភ័យបានត្រួតពិនិត្យឃើញថា មូលហេតុគឺបណ្តាលមកពី ផ្ទុះកំប៉ុងហ្គាស៕

    Share This Post: