បញ្ចូនជើងខ្លាំង ជនជាតិចិន២នាក់ក្លាហាន ហ៊ានបាញ់បោះនៅកន្លែងផឹកស៊ី ទៅផ្តន្ទាទោសតាមច្បាប់
ខេត្តព្រះសីហនុ- ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃ៧កញ្ញា២០១៨ ពាក់ពន្ធ័បទល្មើស ប្រើប្រាស់អាវុធ បាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ»ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។
ជនសង្ស័យ ទាំង០២នាក់៖ ទី១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ និងទី២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
តាមចម្លើយសារភាពបឋម ក្រុមជនសង្សយ័អោយនគរបាលដឹងថា ពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើលងាយពួកគេ ថាពួកគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវៀចៗបែបនេះមិនមែនជាមនុស្សល្អ ទើបពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។ ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង១ដើមតម្លៃ៣,៨០០ដុល្លា ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ៕
ប្រភព៖ លោក Huy Bunleng



