ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកោះកុងកំពុងរៀបចំដំឡើងគ្រែក្រដាស សម្រាប់ឲ្យអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល

    BY Khmernote Media July 12, 2021
    ខេត្តកោះកុងកំពុងរៀបចំដំឡើងគ្រែក្រដាស សម្រាប់ឲ្យអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល

    យោងតាមការបញ្ជាក់ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងថា សកម្មភាពក្រុមការងារ រៀបចំមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នាងខ្ញុំ សូមថ្លែងអំណរគុណ ចំពោះក្រុមការងារ ដែលបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងការរៀបចំមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដើម្បីបងប្អូនប្រជាពលរដ្ឋ ដែលមានវិជ្ជមានកូវីដ១៩ បានមកសម្រាកព្យាបាលប្រកបដោយភាពកក់ក្តៅ។

    សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ ៣កុំ ) ក៏ដូចជា អញ្ជើញទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ បានឆាប់រហ័ស៕

    Share This Post: