ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣៧,១៥៤ ករណី​ និងការបាត់បង់ចំនួន ៧២៤ ករណី

    BY autoadmin July 12, 2021
    ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣៧,១៥៤ ករណី​ និងការបាត់បង់ចំនួន ៧២៤ ករណី

    យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣៧,១៥៤ ករណី និងមានអ្នកស្លាប់ថ្មី ៧២៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការឆ្លងសរុបមាន ៣០,៨៧៤,៣៧៦ ករណី និងការស្លាប់មានសរុបមាន ៤០៨,៧៦៤ នាក់។ ទន្ទឹមនឹងនេះផងដែរ អ្នកជំងឺចំនួន ៣៩,៦៤៩ នាក់ បានជាសះស្បើយពីជំងឺក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យការជាសះស្បើយកើនដល់ ៣០,០១៤,៧១៣ ករណី។

    ក្រសួងបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣៧៧,៣៥២,៥០១ នាក់ បានទទួលវ៉ាក់សាំង COVID-19 ចំនួន ១ដូស គិតមកទល់ពេលនេះ ហើយចំនួនវិជ្ជមានប្រចាំថ្ងៃនៅក្រោម ៣% អស់រយៈពេល ២១ ថ្ងៃជាប់ៗគ្នាមកហើយ។ ចំណែកករណីសកម្មគឺមានត្រឹមតែ ១.៤៦% ប៉ុណ្ណោះ ដែលអាចនិយាយបានថា ប្រទេសឥណ្ឌាបានធូរស្រាលខ្លាំងពីជំងឺ COVID-19 ដោយអាចរក្សាការឆ្លងថ្មីឱ្យមានតិចជាងករណីសកម្ម និងការជាសះស្បើយឡើងវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Time of India

    Share This Post: