ព័ត៌មានជាតិ
មន្ត្រីជំនាញ ចុះពិនិត្យទំនិញតាមឱសថស្ថាន និងផ្សារ រកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ ក្នុងខេត្តតាកែវ
BY Khmernote Media
July 12, 2021
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាលទ្ធផលមន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ៕








ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF