កាលពីព្រឹកមិញ ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ៤៦៥ ករណី ដែលនាំឱ្យចំនួនសរុបមានដល់ជាង ២៩,០០០ ករណី
- BY
- autoadmin
- July 13, 2021
ប្រទេសវៀតណាមបានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៤៦៥ ករណី នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលធ្វើឱ្យការឆ្លងក្នុងរលកចុងក្រោយនេះកើនដល់ ២៩,១០៣ ករណី ហើយទីក្រុងហូជីមិញតែមួយមានករណីរហូតដល់ទៅជាង ១៥,០០០ ករណី។ ជាក់ស្ដែងក្នុងចំណោមករណីថ្មីសម្រាប់ថ្ងៃនេះ មានករណីចំនួន ៣៦៥ ករណី ត្រូវបានរកឃើញនៅទីក្រុងហូជីមិញផ្ទាល់ ហើយមានករណីចំនួន ២៩ ករណីផ្សេងទៀត មិនទាន់រកឃើញប្រភពនៅឡើយ។

ទីក្រុងហូជីមិញបានបន្ដឈរលើគេជាមួយនឹងការឆ្លងច្រើនបំផុត ហើយអាជ្ញាធរបានព្រមានពីការឆ្លងកាន់តែអាក្រក់ជាងនេះទៅទៀត សម្រាប់ទីក្រុងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយសារតែទីក្រុងនេះមានករណីក្នុងសហគមន៍ និងករណីគ្មានប្រភពច្បាស់លាស់ជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយប្រទេសវៀតណាមបានចាក់វ៉ាក់សាំងឱ្យពលរដ្ឋជាង ៤ លាននាក់ រួចមកហើយដែរគិតមកទល់ពេលនេះ ហើយមានពលរដ្ឋចំនួន ២៨០,៣៦៧ នាក់ បានទទួលវ៉ាក់សាំងទាំង ២ ដូស៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






