ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ប្រកាសកែសម្រួលគម្លាតការចាក់ដូសទី១ និងទី២ ទៅរយៈពេល ២១ថ្ងៃ វិញ ចំពោះវ៉ាក់សាំង២ប្រភេទនេះ

    BY Khmernote Media July 14, 2021
    ក្រសួងសុខាភិបាល ប្រកាសកែសម្រួលគម្លាតការចាក់ដូសទី១ និងទី២ ទៅរយៈពេល ២១ថ្ងៃ វិញ ចំពោះវ៉ាក់សាំង២ប្រភេទនេះ

    យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លើរបាយការណ៍ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់គណៈប្រចាំការកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសសូមគោរពផ្តល់ជូននូវការណែនាំសម្រាប់គម្លានតែការចាក់វ៉ាក់សាំង Sinovac និង Sinopharm រវាងដូសទី១ និងដូសទី២ ដូចតទៅ៖

    + គម្លាតនៃការចាក់វ៉ាក់សាំង Sinovac រវាងដូសទី១ និងដូសទី២ គឺ២១ថ្ងៃ។

    + គម្លាតនៃការចាក់វ៉ាក់សាំង Sinopharm រវាងដូសទី១ និងដូសទី២ គឺ២១ថ្ងៃ។

    សេចក្ដីដូចដែលបានជម្រាបជូនខាងលើ សូម ឯកឧត្ដម លោកជំទាវ រៀបចំសេចក្ដីជូនដំណឹង និងធ្វើការណែនាំជា​បន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ស្ថាប័ន រាជធានី ខេត្ត ស្ដីអំពីកាកែសម្រួលទាក់ទងនឹងគម្លាតនៃការចាក់វ៉ាក់សាំង Sinovac និង Sinopharm ដូសទី១ និងដូសទី២ ដោយសេចក្ដីគោរព។

    Share This Post: