កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 915នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 876នាក់
BY Khmernote Media
July 14, 2021
នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 915នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 876នាក់ និងមានអ្នកបាត់បង់ជីវិត33នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 63,615នាក់, ករណីជាសះស្បើយសរុប 55,365នាក់ និងស្លាប់សរុប 986នាក់៕
