កូវីដ-១៩

ចំនួនករណីជំងឺកូវីដ១៩ នៅប្រទេសវៀតណាមបានហក់ឡើងដល់ជិត ៣,០០០ ករណី កាលពីម្សិលមិញនេះ

BY
autoadmin
July 15, 2021

ចំនួនករណីជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសវៀតណាម បានកើនឡើងជិតដល់ ២,៩២៤ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider កាលពីយប់ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។ ទីក្រុងហូជីមិញតែមួយមានករណីថ្មីរហូតដល់ទៅ ២,២២៩ ករណី ហើយវាជាលើកដំបូងបំផុតដែលទីក្រុងនេះមានករណីច្រើនជាង ២,០០០ ករណីក្នុងមួយថ្ងៃ។ ភាគច្រើននៃករណីថ្មីៗត្រូវបានរកឃើញនៅកន្លែងចត្តាឡីស័ក ហើយមានករណីចំនួន ៤១៥ នៅមិនទាន់មានប្រភពច្បាស់លាស់ទេ។

ចាប់តាំងពីរលកទី៤ នៃការឆ្លងជំងឺ COVID-19 ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចំនួនករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបរបស់ប្រទេសវៀតណាម បានឈានដល់ ៣៣,៨៥៨ ករណី ចេញពីក្នុងតំបន់ចំនួន ៥៨ ។ ទន្ទឹមនឹងនេះ ចំនួនឆ្លងសរុបទាំងអស់គិតចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 កាលដើមឆ្នាំមុន មានចំនួន ៣៧,៣៤៣ ករណី។ ចំណែកចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសនេះវិញ បានកើនឡើងដល់ ១៣៥ នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៣នាក់ ត្រូវបានកត់ត្រាកាលពីយប់ថ្ងៃពុធ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: