ប្រទេសវៀតណាមកាលពីព្រឹកមិញនេះ បានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ៨០១ ករណីបន្ថែមទៀត
- BY
- autoadmin
- July 15, 2021
ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៨០១ ករណី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ដែលត្រូវបានកត់ត្រាពីក្នុងទីក្រុងនិងខេត្តចំនួន ១១ ហើយទីក្រុងហូជីមិញនៅតែមានចំនួនករណីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ៦០៣ ករណី។ ក្នុងចំណោមករណីថ្មីដែលត្រូវបានរកឃើញនៅទីក្រុងហូជីមិញ មានករណីចំនួន ៥៤៧ ត្រូវបានរកឃើញនៅក្នុងកន្លែងចត្តាឡីស័កនិងតំបន់បិទខ្ទប់ ហើយ ៥៦ ករណីផ្សេងទៀត នៅមិនទាន់រកឃើញប្រភពច្បាស់លាស់ទេ។

យោងតាមការបញ្ជាក់របស់សារព័ត៌មាន VNexpress បាននិយាយថា ចាប់តាំងពីរលកទី៤ ចាប់ផ្ដើមពីថ្ងៃទី២៧ ខែមេសា ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ៣៤,៦៥៩ នាក់ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៥៨ ទូទាំងប្រទេសនេះ។ គិតមកទល់ពេលនេះ ពលរដ្ឋវៀតណាមបានទទួលការចាក់វ៉ាក់សាំងជាង ៤.១៤ លាននាក់ ក្នុងចំណោមប្រជាជនចំនួន ៩៦ លាននាក់ ហើយមានពលរដ្ឋចំនួន ២៨៦,៧៧២ នាក់ បានទទួលថ្នាំបង្ការ ២ ដង៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






