PR

ASUS ណែនាំឡេបថបថ្មីសន្លាង ZenBook Pro Duo 15 OLED (UX582) នៅពិព័រណ៍ CES ២០២១

BY
Liny Chan
July 16, 2021

កុំព្យូទ័រយួរដៃដែលបានឈ្នះពានរង្វាន់ ទំហំ15.6 អ៊ីញ ជាមួយអេក្រង់ប្រភេទ 4K OLED HDR touchscreen ថែមទាំងមាន ScreenPad Plus ទ្រេតប្រភេទថ្មី ធំទូលាយ ទំហំ 14 អ៊ីញ សម្រាប់ការបង្កើតពហុមុខងារដោយមិនចាំបាច់ប្រើកម្លាំងខ្លាំង។

Two seamless displays

ZenBook Pro Duo 15 OLED សូមណែនាំការរចនាម៉ូដ ScreenPad Plus លក្ខណៈទ្រេតថ្មី ដែលនឹងបន្ថែមទំហំថ្មីទៅនឹងកុំព្យូទ័រដែលកំពុងដំណើរការ។ អេក្រង់ touchscreen កម្រិតខ្ពស់ 14អ៊ីញដ៏ធំទូលាយនេះ​នឹងទ្រេតឡើងលើដោយស្វ័យប្រវត្តិ 9.5° ជួយកាត់បន្ថយការចាំងពន្លឺទៅភ្នែក និងជួយឱ្យការមើលបានច្បាស់ល្អ ព្រមទាំងផ្ដល់នូវពន្លឺភ្លឺច្បាស់រហូតដល់ទៅ 400-nit ផងដែរ។ ScreenPad Plus ភ្ជាប់ជាមួយអេក្រង់ ultra-vivid 15.6-inch 4K OLED HDR NanoEdge បានល្អជាមុន ស្នាមផ្នត់ភ្ជាប់រវាងអេក្រង់ស្អាត ជាមួយនឹងមុខងារដែលកាន់តែប្រសើរឡើងជាច្រើនបែប និងបង្កើតលំហូរការងារផ្ទាល់ខ្លួន។ អេក្រង់ទ្រេត នេះត្រូវបានធ្វើឡើងជាមុំ stylus-friendly ហើយអេក្រង់ទាំងពីរនេះទ្រាំទ្របានយ៉ាងពេញទំហឹងចំពោះកម្រិតសម្ពាធដែលមាននៅកម្រិត 4096 នៃការគូសវាស ឬ​ សរសេរដោយ ASUS Pen។ ចំពោះកន្លែងដាក់បាតដៃ និង ASUS ErgoLift Stand ជួយបង្កើនការវាយ និងអានកាន់តែប្រសើរថែមទៀត។

Flagship performance

ZenBook Pro Duo 15 OLED ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel® Core™ i9 ជំនាន់ទី១០ ជាមួយនឹងស្នូលចំនួន 8 និងភ្ជាប់ជាមួយ RAM រហូតដល់ទៅ 32GB ដើម្បីធ្វើឱ្យការងារមានពន្លឺគ្រប់គ្រាន់នៃតម្រូវការលំហូរអេក្រង់ឆ្លងកាត់ ដោយប្រើ ScreenPad Plus និងអេក្រង់ធំ។ ការផ្ទុក Ultrafast ជាមួយនឹង PCIe 3.0 x4 SSD រហូតដល់ 1TB ជួយបង្កើនល្បឿនការងារប្រកបដោយភាពច្នៃប្រឌិត និងបង្កើនផលិតភាព។

ZenBook Pro Duo 15 OLED នឹងជំរុញព្រំដែនប្រតិបត្តិការរបស់ graphic ជាមួយ GPU NVIDIA®GeForce RTX™ 3070 របស់វាដែលផ្អែកលើ Ampere – ស្ថាបត្យកម្ម RTX ជំនាន់ទី២ របស់ NVIDIA ។ GPU លំដាប់ខ្ពស់នេះ មានលក្ខណៈពិសេសថ្មីដូចជា Ray Tracing Cores ,Tensor Cores និង streaming multiprocessors ដែលផ្តល់នូវការធ្វើឱ្យប្រសើរឡើងកាន់តែខ្លាំង ជាមួយលក្ខណៈពិសេស RTX កម្រិតខ្ពស់ដូចជា hardware-accelerated ray ធានានូវការផ្ដល់នូវកម្រិតរូបភាពនៅពេលជំនួយ AI ផ្តាច់មុខ ជួយដល់ការងារដូចៗគ្នាសម្រាប់ការបង្កើតមាតិកាលឿនជាងមុន។

Brilliant OLED display

អេក្រង់ touchscreen ប្រភេទ 4K OLED HDR NanoEdge នៅក្នុង ZenBook Pro Duo 15 OLED ត្រូវបានរចនាដោយរាងស្ដើងបួនជ្រុងដែលគ្មានគែម ជាមួយនឹងសមាមាត្រ 93% នៃអេក្រង់ និងតួ ដែលពង្រីកអេក្រង់កាន់តែធំ។ បច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យផ្តល់នូវ ultra-vivid color និង deep black ជាមួយនឹងសមាមាត្រផ្ទុយគ្នាចំនួន 1,000,000: 1 contrast ratio ដែលត្រូវបានបញ្ជាក់ដោយវិញ្ញាបនប័ត្រ VESA Display HDR ™ True Black 500 របស់អេក្រង់។ ពណ៌ស្រស់ឆើតឆាយសម្រាប់អ្នកជំនាញក្រាហ្វិកត្រូវបានធានាដោយវិញ្ញាបនប័ត្រ PANTONE ដែលមានសុពលភាព។

ដើម្បីបង្ហាញនូវពណ៌ដ៏រស់រវើក និងច្បាស់បំផុត ZenBook Pro Duo 15 OLED ផ្ដល់នូវពណ៌ប្លែកៗជាច្រើន (color gamut) ជាមួយនឹងទំហំ 100% DCI-P3។ ទំហំពណ៌ DCI-P3 ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មថតខ្សែភាពយន្ត គឺជាជម្រើសកាន់តែប្រសើរឡើងនៃអ្នកជំនាញច្នៃប្រឌិត សម្រាប់ការបង្កើននូវពណ៌ដែលអាចមាន ហើយធ្វើឱ្យរូបភាពនៅលើ ZenBook Pro Duo 15 OLED មើលទៅប្លែកគួរឱ្យទាក់ទាញ។

Connect fast, connect anywhere

ដើម្បីងាយស្រួលក្នុងការភ្ជាប់ទៅនឹងគ្រឿងបន្លាស់ឧបករណ៍អេឡិចត្រូនិច ZenBook Pro Duo 15 OLED មាន ​comprehensive high-performance I/O ដែលមានសមត្ថភាពខ្ពស់ រួមបញ្ចូលទាំងរន្ធ Thunderbolt 3 USB-C ថ្មីមួយគូ ,រន្ធ USB 3.1 Gen 2 Type-A port និងរន្ធ HDMI។ រន្ធ Thunderbolt 3 គាំទ្រទាំងការបញ្ជូនថាមពលនិង DisplayPort, និងកម្រិតបញ្ជូនល្បឿន 40 Gbps អនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់អេក្រង់ខាងក្រៅ 8K ឬ អេក្រង់ 4K UHD ចំនួន ២ ឬ ភ្ជាប់អេក្រង់ ខណៈពេលកំពុងជក់ចិត្តនឹងការផ្ទេរទិន្នន័យល្បឿនលឿននៅរន្ធទីពីរ។ ZenBook Pro Duo 15 OLED ក៏រួមបញ្ចូល WiFi 6 (802.11ax) ដែលមានល្បឿនលឿនជាងខ្សែរហូតដល់ទៅ 2.4 Gbps —លឿនជាង WiFi 5 ដល់ទៅ ៣ដង ដូច្នេះអ្នកប្រើអាចភ្ជាប់ និងចែករំលែកបានគ្រប់ទីកន្លែង៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
– ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់ដំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG

Share This Post: