រដ្ឋបាលខេត្តសៀមរាប សម្រេចបន្តបិទផ្សារដំដែក និងផ្សារកំពង់ក្ដី រយៈពេល២សប្តាហ៍ទៀត ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ទៅតំបន់ផ្សេង
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដី សម្រេចបន្តបិទផ្សារដំដែក និងផ្សារកំពង់ក្ដី ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍បន្តទៀត។

រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្តផ្អាកបិទផ្សារដំដែក ស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ក្នុងរយៈពេល១៤ថ្ងែ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ និងសម្រេចបន្តបិទផ្សារកំពង់ក្ដី ស្ថិតក្នុងភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង រយៈពេល១៤ថ្ងែដូចគ្នា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំង ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការចេញសម្រេចជាថ្មី ៕





ប្រភព៖ រដ្ឋបាលខេត្តសៀមរាប