កូវីដ-១៩
មានករណីកូវីដ១៩នៅវត្តវារិន្ទព្រែកលៀប រកឃើញព្រះសង្ឃចំនួន ២០អង្គវិជ្ជមានកូវីដ
BY Khmernote Media
July 15, 2021
យោងតាមការបញ្ជាក់ពី វត្តវារិន្ទព្រែកលៀប រាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ព្រះសិរីវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការវត្តវារិន្ទព្រែកលៀប សហការជាមួយអាជ្ញាធរខណ្ឌ បានអញ្ជើញក្រុមគ្រូទេព្យមកធ្វើសំណាកព្រះសង្ឃ និងអ្នកស្នាក់នៅវត្តទាំងអស់សរុប ១០៥អង្គ/នាក់ ក្នុងនោះរកឃើញព្រះសង្ឃវិជ្ជមានជំងឺកូវីដ-១៩ចំនួន ២០អង្គ ហើយក្រុមគ្រូពេទ្យបាននិមន្តព្រះសង្ឃទៅព្យាបាលនៅមណ្ឌលរួចរាល់ហើយដែរ។

ក្នុងនាមព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យគ្រប់រូប អាជ្ញាធរខណ្ឌជ្រោយចង្វារ និងអាជ្ញាធរសង្កាត់ព្រែកលៀប ដែលបានសម្រួល ក៏ដូចជាពិនិត្យយ៉ាងយកចិត្តទុកដាក់ ព្រមទាំងផ្តល់ដំបូន្មានសុខភាពល្អៗ។
