ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបង្កើតរូងភ្នំ Tham Luang សិប្បនិមិត្ត​ នៅក្នុងផ្សារទំនើប ដើម្បីឲ្យមហាជនបានដឹងពីសភាពក្នុងរូងភ្នំ នៅពេលក្មេងៗ និងគ្រូបង្វឹកបានជាប់ខ្លួន

    BY Khmernote Media September 10, 2018
    ថៃបង្កើតរូងភ្នំ Tham Luang សិប្បនិមិត្ត​ នៅក្នុងផ្សារទំនើប ដើម្បីឲ្យមហាជនបានដឹងពីសភាពក្នុងរូងភ្នំ នៅពេលក្មេងៗ និងគ្រូបង្វឹកបានជាប់ខ្លួន

    ថៃ៖ នៅក្នុងផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ប្រទេសថៃ បានរៀបចំបង្កើតរូងភ្នំសិប្បនិមិត្តមួយ និងបានអញ្ជើញក្រុមក្មេងៗថៃទាំង ១២ រួមជាមួយនឹងគ្រូបង្វឹកបាល់ទាត់ ដែលធ្លាប់ជាប់នៅក្នុងរូងភ្នំ Tham Luang ឲ្យមកចូលក្នុងរូងភ្នំសិប្បនិមិត្តនេះម្តងទៀត ដើម្បីបង្ហាញដល់មហាជនទូទៅឲ្យបានឃើញពីទិដ្ឋភាព ដែលពួកគេធ្លាប់ជាប់នៅក្នុងរូងភ្នំ ។ ការរៀបចំក្នុងផ្សារទំនើប Siam Paragon នេះ ត្រូវបានគេរៀបចំឡើងក្នុងលក្ខណៈជាការតាំងពិពណ៌មួយ ដែលមានការដាក់តាំងបង្ហាញពីសម្ភារៈ និងឧបកណ៍ ដែលគេធ្លាប់បានប្រើប្រាស់ក្នុងយុទ្ធនាការជួយសង្គ្រោះក្មេងៗទាំងនោះចេញពីក្នុងរូងភ្នំផងដែរ។

    កន្លងមកមានការព្រួយបារម្ភមួយថា ក្មេងៗទាំង ១២ នាក់ អាចនឹងមានបញ្ហាសតិអារម្មណ៍ក្រោយពីការជាប់នៅក្នុងរូងភ្នំមួយរយៈមក តែក្រោយពីការបង្ហាញខ្លួនរបស់ពួកគេ ក្នុងការតាំងពិពណ៌ខាងលើនេះ លោកវេជ្ជបណ្ឌិត Yongyuth Wongpiromsan ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្តបានអះអាងថា ក្មេងៗទាំង ១២ នាក់ រួមជាមួយនឹងគ្រូបង្វឹករបស់គេម្នាក់គឺមានសុខភាពផ្លូវចិត្តល្អធម្មតា។ សូមបបញ្ជាក់ថា ក្មេងទាំង ១២ នាក់ ត្រូវបានគេរៀបចំឲ្យក្លាយជាក្រុមបាល់ទាត់ដែលមានឈ្មោះថា “ជ្រូកព្រៃ” ហើយពួកគេទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាជនថៃ៕

    អត្ថបទ​៖ ភក្តី

    ប្រភព​៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay