សូមបន្តប្រុងប្រយ័ត្ន! ទីតាំងចំនួន៤កន្លែងនេះជាប់ពាក់ព័ន្ធករណីកូវីដ១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងក្រោមនេះដែលមានពាក់ព័ន្ធករណីកូវីដ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ទីតាំងទាំងនោះរួមមាន៖

+ ភោជនីយដ្ឋាន SUSHI HONDA ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ ខាងផ្នែកចុងភៅ នៅទីតាំងខាងលើនេះ។

+ ភោជនីយដ្ឋាន វីតឃីងហាវ (Viking House) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅ ផ្លូវ ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ អ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។

+ ផ្សារស្ទឹងមានជ័យ មានអ្នកជំងឺកូវីដ១៩ ម្នាក់បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបអាហារ នៅផ្សារនេះជាប្រចាំ។

+ អាជីវករ លក់ដូរនៅផ្សារបុរីពិភពថ្មី កំបូល តូប D7 ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមាន មេរោគកូវីដ១៩

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!