ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទ មន្រ្តីនៃទីបញ្ជាការស្រាលពិគ្រោះយោបល់ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះនៃខណ្ឌទាំង១៤
BY Khmernote Media
July 16, 2021
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌទាំង ១៤ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានី បានបង្កើតទីបញ្ជាការស្រាលពិគ្រោះយោបល់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដោយស្មគ្រ័ចិត្តតាមផ្ទះ និងក្រុមការងារត្រួតពិនិត្យទីតាំងបិទខ្ទប់ចត្តាឡីស័កដោយសារជំងឺកូវីដ-១៩ និងបានបង្ហាញលេខទូរស័ព្ទ មន្ត្រីនៃទីបញ្ជាការស្រាលពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលជំងឺកូវីដ១៩ តាមផ្ទះនៃខណ្ឌទាំង១៤។

ខាងក្រោមនេះជាបញ្ជីរាយនាមក្រុមការងារ ទីបញ្ជាការស្រាល ពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាលជំងឺកូវីដ-១៩ តាមផ្ទះនៃខណ្ឌទាំង ១៤ ៖

































































