ព័ត៌មានជាតិ
អតីតអ្នកប្រដាល់ដ៏ល្បីឈ្មោះ លោក អេ ភូថង បានឆ្លងកូវីដ១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក
BY Khmernote Media
July 16, 2021
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានឲ្យដឹងថា អតីតកីឡាប្រដាល់ដ៏ល្បីឈ្មោះ លោក អេ ភូថង បានវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នរូបលោកកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក។

គួរបញ្ជាក់ផងដែរថា លោក អេ ភូថង បានធ្វើតេស្តវិជ្ជមានកូវីដ តាំងពីចុងសប្ដាហ៍មុន ហើយរូបលោកក៏កំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ (បន្ដិច)។ បន្ទាប់ពីចូលសម្រាកព្យាបាលមួយរយៈមក ឥលូវអាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕
