ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វត្តចំនួន៤ទីតាំងក្នុងរាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមគ្រួសារយកសាច់ញាតិដែលបាត់បង់ជីវិតដោយជំងឺកូវីដយកទៅបូជាបាន

    BY Khmernote Media July 17, 2021
    វត្តចំនួន៤ទីតាំងក្នុងរាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមគ្រួសារយកសាច់ញាតិដែលបាត់បង់ជីវិតដោយជំងឺកូវីដយកទៅបូជាបាន

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្តីពីការបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ក្រោយពីមន្ត្រីសុខាភិបាលបានវិចខ្ចប់សពអ្នកជំងឺកូវីដ១៩ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារអាចទទួលយកសពទៅបូជានៅទីកន្លែងដែលបានកំណត់ដូចខាងក្រោម៖

    រូបតំណាង

    ១- វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

    ២- វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ 

    ៣- វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល

    ៤- វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

    បញ្ជាក់៖ ក្រុមគ្រួសារបងប្អូនសាច់ញាតិរបស់សពអ្នកជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតអោយចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។

    Share This Post: