ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យបើកដំណើរការឡើងវិញផ្សារអូឡាំពិក ចាប់ពីថ្ងៃនេះទៅ

    BY Khmernote Media July 17, 2021
    រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យបើកដំណើរការឡើងវិញផ្សារអូឡាំពិក ចាប់ពីថ្ងៃនេះទៅ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង។

    ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារអូឡាំពិក តម្រូវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មីក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

    Share This Post: