ប្រទេសវៀតណាមបានបំបែកកំណត់ត្រាថ្មីមួយទៀត ជាមួយនឹងករណីជំងឺកូវីដ១៩ ថ្មីសរុបចំនួន ៥៨៨៧ ករណី ត្រូវបានរកឃើញកាលពីថ្ងៃអាទិត្យ
- BY
- autoadmin
- July 19, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ៥,៨៨៧ ករណី ដោយមានករណីចំនួន ២,៤៥៤ ករណី ត្រូវបានរាយការណ៍នៅពេលព្រឹក, ៦២៦ ករណី កត់ត្រាពីកន្លែងធ្វើចត្តាឡីស័ក និង ២៨០៧ ករណី ត្រូវបានកត់ត្រានៅពេលយប់។ ទីក្រុងហូជីមិញបន្ដនាំមុខគេជាមួយនឹងករណីឆ្លងថ្មីៗ ដោយគិតត្រឹមតែរបាយការណ៍ពេលល្ងាចតែមួយ មានអ្នកឆ្លងថ្មីចំនួន ២,៣១០ ករណី។

ប្រទេសវៀតណាមបានមើលឃើញពីការកើនឡើងនៃជំងឺ COVID-19 យ៉ាងអាក្រក់បំផុតកាលពីថ្ងៃអាទិត្យ ដោយមានករណីសរុប ៥,៨៨៧ ករណី ហើយភាគច្រើនត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ជាមួយនឹងករណីសរុបចំនួន ៤,៦៩២ ករណី។ ដូចគ្នានេះផងដែរ កាលពីថ្ងៃអាទិត្យមានអ្នកជំងឺចំនួន ៣៥៥ នាក់ បានជាសះស្បើយ ដែលធ្វើឱ្យការជាសះស្បើយមានសរុបដល់ ១០,៦៦៧ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅវៀតណាមក៏កើនដល់ ២១៩ នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមចំនួន ២៩នាក់ នៅថ្ងៃអាទិត្យផ្ទាល់៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






