ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៨,១៦៤ ករណី និងមរណភាព ៤៩៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin July 19, 2021
    ប្រទេសឥណ្ឌារកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៨,១៦៤ ករណី និងមរណភាព ៤៩៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៨,១៦៤ ករណី និងការស្លាប់ថ្មីចំនួន ៤៩៩ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខនៅថ្ងៃនេះ នាំឱ្យប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣១,១៤៤,២២៩ ករណី និងការស្លាប់សរុប ៤១៤,១០៨ ករណី ប៉ុន្តែយ៉ាងណាប្រទេសនេះមាននិន្នាការឆ្លងធ្លាក់ចុះជាបន្តបន្ទាប់។

    ឥឡូវករណីសកម្មបានធ្លាក់ចុះដល់ ៤២១,៦៦៥ ករណី ដែលស្មើនឹង ១.៣៥% នៃករណីឆ្លងសរុប ខណៈអត្រានៃការជាសះស្បើយមានរហូតដល់ទៅ ៩៧.៣២% ។ ចំណែកចំនួននៃការធ្វើតេស្ដរកជំងឺ COVID-19 សរុបចំនួន ១,៤៦៣,៥៩៣ ករណី ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលធ្វើឱ្យចំនួននៃការធ្វើតេស្ដបានកើនឡើងដល់ ៤៤៥,៤២២,២៥៦ ករណី ខណៈករណីឆ្លងជាប្រចាំមានតែ ២.៦១% ប៉ុណ្ណោះ ក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: