PR

ចង់ទិញរថយន្ត តែមិនចង់ចំណាយច្រើនក្នុងស្ថានភាពកូវីដ អាចជ្រើសរើសម៉ូឌែលថ្មីទាំង ២នេះ កំពុងផ្ដល់ជូនតម្លៃដ៏ពិសេស ទាបជាង $40,000

BY
Liny Chan
July 19, 2021

សព្វថ្ងៃនេះមានរថយន្តជាច្រើនដាក់លក់លើទីផ្សារកម្ពុជាក្នុងតម្លៃខ្ពស់ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែត្រូវចំណាយលើវានោះទេ។ ក្នុងអំឡុងរីករាលដាលនៃជំងឺកូវីដ១៩នេះ មនុស្សភាគច្រើនមិនស្វែងរករថយន្តណាដែលមានតម្លៃថ្លៃពេកនោះទេ ហើយពួកគេព្រមទទួលយករថយន្តថ្មីមួយដែលមានតម្លៃមួយដ៏សមរម្យដែលជាមូលហេតុធ្វើឱ្យរថយន្តថ្មីម៉ាក MG RX5 និង Toyota Rush កាន់តែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកត្រូវការទិញរថយន្តប៉ុន្តែអ្នកមានថវិកាកំណត់ណាមួយនោះ រថយន្តដែលមាមតម្លៃទាបជាង៤ម៉ឺនដុល្លារគឺជាជំរើសល្អបំផុតសម្រាប់អ្នក។ ថ្ងៃនេះយើងខ្ញុំនឹងបង្ហាញអំពីរថយន្តស៊េរីថ្មីចំនួន២ម៉ូឌែលដែលកំពុងតែពេញនិយមនាពេលបច្ចុប្បន្ននេះ។

Toyota បានបញ្ចេញម៉ូឌែលថ្មីរបស់ខ្លួនគឺ Rush ដែលមានតម្លៃចាប់ផ្តើមពី $35,500 ជាមួយនឹងម៉ូតថ្មីយ៉ាងទាន់សម័យ។ Toyota Rush មានមូលដ្ឋានគ្រឹះនៃតួរថយន្តពីToyota Avanza ហើយវាភ្ជាប់មកជាមួយម៉ាស៊ីន 1.5 EMT ផ្តល់នូវកម្លាំង 120hp និងកម្លាំងរមួល 132Nm។ Toyota Rush ផ្តល់ជូននូវលក្ខណៈពិសេសដូចជា ចង្កៀងមុខប្រើជាអំពូលLED, start/stop button, កាំមេរ៉ាក្រោយជំនួយពេលចតរថយន្ត, ការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ និងអេក្រង់កម្សាន្ត 7អ៊ីញ។ Toyota Rush មានការរចនាផ្ទៃខាងក្នុងពណ៌ខ្មៅរំលេចជាមួយពណ៌ត្នោតខ្ចីនៃតាប់ឡូ។ Toyota Rush ពិតជាគួរឱ្យចាប់អារម្មណ៍ជាមួយនឹងការបើកបរប្រកបដោយផាសុកភាព ហើយផ្នែកខាងក្នុងទូលាយល្អប៉ុន្តែវាត្រូវបានបំពាក់ជាមួយកៅអីបីជួរ។ និយាយអំពីប្រព័ន្ធសុវត្ថិភាពវិញ, Rushបានបំពាក់ដោយពោងសុវត្ថិភាពចំនួនប្រាំពីរគ្រាប់, ABS+EBD, ប្រព័ន្ធរក្សាលំនឹងរថយន្ត, Child-lock system និង ប្រព័ន្ធផ្តល់ដំណឹងខ្សែក្រវ៉ាត់សម្រាប់អ្នករួមដំណើរទាំងអស់។

MG RX5 ឆ្នាំ២០២១ មានតម្លៃចាប់ពី $36,999 រួមជាមួយនឹងការថែមជូនដោយឥតគិតថ្លៃនូវ ឃ្លុបក្រោយអូតូ, កម្រាលជើងប្រណិត, ស្កុតការពារកម្តៅ, សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល៣ឆ្នាំ ព្រមទាំងការធានារយៈពេល៣ឆ្នាំ។ MG RX5 បំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.5T ផ្តល់នូវកម្លាំងខ្លាំង 169hp និងកម្លាំងរមួល 250Nm ភ្ជាប់ជាមួយប្រអប់លេខអូតូ៧វគ្គ។ MG RX5 មានការរចនាល្អឥតខ្ចោះអមដោយដំណើរការល្អ។ ងាកទៅប្រព័ន្ធសុវត្ថិភាពវិញ MG RX5 បំពាក់ដោយពោងសុវត្ថិភាពចំនួន៦គ្រាប់, កាំមេរ៉ាថយក្រោយជំនួយពេលចត រួមនឹងប្រព័ន្ធហ្វ្រាំងអេឡិចត្រូដ៏ឆ្លាតវៃទៀតផង។ ជាមួយនឹងម៉ូឌែល MG RX5 គឺមានទីតាំងអង្គុយខ្ពស់ល្អគឺមានន័យថាវាល្អប្រសើរក្នុងការបើកបរក្នុងស្ថានភាពស្ទះចរាចរណ៍ និងងាយស្រួលមើលផ្លូវ។ MG RX5 មានសមត្ថភាពខ្ពស់ក្នុងការផ្ទុកសម្ភារះនិងអូសទាញ ហើយកៅអីខាងក្រោយដែលអាចបត់បែនបានដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកថែមទៀត។ MG RX5 នឹងផ្តល់ជូននូវភាពងាយស្រួល, អត្ថប្រយោជន៍នៃការសន្សំសំចៃ ក៏ដូចជាភាពរស់រវើកនៃរូបរាងយ៉ាងទាក់ទាញ ព្រមជាមួយមុខងារប្រើប្រាស់ទំនើបៗសម្រាប់គ្រួសារអ្នក។

រថយន្តទាំងពីរម៉ូដែលខាងលើផ្តល់ជូនអ្នកនូវតម្លៃសមរម្យ, សន្សំសំចៃ, ភាពឆ្លាតវៃ និងផាសុកភាព។ តម្លៃក្រោម៤ម៉ឺនដុល្លារ វាពិតជាល្អនិងស័ក្តសមសម្រាប់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសរថយន្តថ្មីដែលមានការធានាត្រឹមត្រូវពីរោងចក្រ, មិនប្រើដដែលពីម្ចាស់ដើម្បី (មិនបារម្ភថារថយន្តធ្លាប់មានគ្រោះថ្នាក់ ឬ ការកែច្នៃ) ជាពិសេសគឺមិនចំណាយលើការថែទាំក្នុងរយៈពេលនៃការធានា។

Share This Post: