ខ្មែរណូត

ស្វែងរក

  • PR

    មហោស្រពពិព័រណ៍តន្ដ្រីអាស៊ានឆ្នាំ២០២១ ដែលមានប្រទេសចំនួន ២បន្ថែមទៀតចូលរួម នឹងចាក់ផ្សាយរយៈពេល ៣ថ្ងៃនៅក្នុងខែកញ្ញាខាងមុខនេះ

    BY Liny Chan July 19, 2021
    មហោស្រពពិព័រណ៍តន្ដ្រីអាស៊ានឆ្នាំ២០២១  ដែលមានប្រទេសចំនួន ២បន្ថែមទៀតចូលរួម នឹងចាក់ផ្សាយរយៈពេល ៣ថ្ងៃនៅក្នុងខែកញ្ញាខាងមុខនេះ

    Asean Music Showcase Festival (AMS) គឺជាការវិលត្រឡប់មកវិញក្នុងរដូវកាលទី២ របស់ខ្លួន ព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមក្នុងការជួយដល់សិល្បករក្នុងតំបន់អាសុី រក្សាទំនាក់ទំនង របស់ពួកគេជាមួយនឹងអ្នកគាំទ្រហើយជាពិសេស គឺអាចឲ្យពួកគេណែនាំខ្លួនទៅកាន់ទស្សនិកជនថ្មីៗ បើទោះបីជាមានការថយចុះបណ្ដាលមកពីការរីករាលដាលពីជំងឺកូវីត-១៩ យ៉ាងណាក្ដី។

    មហោស្រពពិព័រណ៍តន្ដ្រីអាស៊ាន ដែលមានសិល្បករមកពីបណ្ដាតំបន់ផ្សេងៗគ្នានោះ នឹងធ្វើការចាក់ផ្សាយជាលើកដំបូងនៅថ្ងៃសៅរ៍ ទី ១១ ខែកញ្ញា ឆ្នាំ ២០២១ និង ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២១ តាមរយះគេហទំព័រ Youtube។ នៅថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ យើងនឹងមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងសិល្បករក្នុងតំបន់ និងអ្នកជំនាញក្នុងវិស័យតន្រ្តីទូទាំងសកលលោកជាលក្ខណៈឯកជន។

    ដោយសារវិស័យតន្ដ្រីកំ​ពុងត្រូវបានគាំទ្រយ៉ាងខ្លាំងនៅទូទាំងសកលលោក ដូច្នេះហើយ AMS បានធ្វើការសន្យាផ្ដល់នូវជូនវេទិកាការប្រគំតន្ត្រីបន្តផ្ទាល់តាមរយៈអនឡាញមួយ ដែលសម្បូរបែបដោយផ្សារភ្ជាប់បណ្ដាញតន្ត្រីអន្ដរជាតិទៅកាន់អាសុីអាគ្នេយ៍បាន ដោយមានប្រទេស ចំនួន ៧ ចូលរួមមានដូចជា៖ ឥណ្ឌូណេសុី ,ហ្វីលីពីន ,សិង្ហបុរី ,ថៃ។ ចំណែកប្រទេសដែលចូលរួមនៅក្នុង AMS នៅឆ្នាំនេះគឺ៖ កម្ពុជា និង វៀតណាម។

    បន្ថែមពីនេះទៀត ក៏មានការចូលរួមពីគណៈប្រតិភូ និងសិល្បករថ្មីៗក្នុងស្រុក និងថ្នាក់ជួរតំបន់ រួមមាន៖ សហស្ថាបនិកនៃ AMS នាយកផ្នែកអប់រំនៃរដ្ឋាភិបាល និងដៃគូសហការពីទីក្រុងបាងកក ក្រុមហ៊ុនតន្ដ្រី Fungjai, Piyapong ‘Py’ Meunprasertdee។ ដោយសារការរីករាលដាលនៃ ជំងឺរាតត្បាតកូវីត-១៩ នេះអូសបន្លាយរយៈពេលវែង ធ្វើឲ្យកម្មវិធីសម្ដែងពិធីបុណ្យធំៗ ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ មានន័យថាសិល្បករ មិនចាំបាច់ចំណាយថវិការធ្វើដំណើរ និងកន្លែងស្នាក់នៅ។ ដូច្នេះហើយ អ្នកជំនាញខាងតន្ត្រីអន្តរជាតិ និងអ្នកសម្របសម្រួលកម្មវិធី ដែលមានទេពកោសល្យក៏តម្រូវឲ្យធ្វើការចូលរួមក្នុងកម្មវិធី ការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធ បណ្ដាញអនឡាញនេះផងដែរ។ អ្នករៀបចំកម្មវិធីនៃប្រទេសនីមួយៗមានគោលបំណងជួយ ដល់សិល្បករក្នុងតំបន់របស់ខ្លួន ធ្វើយ៉ាងណាឲ្យមានភាពសកម្ម និងផលិតបទចម្រៀង ឬតន្ត្រី របស់សិល្បករដែលមានទេពកោសល្យទទួលបាននូវសក្ដានុពល ពីអ្នកគាំទ្រទូទាំងសកលលោក ដែលកំពុងស្វែងរក។ នេះហើយគឺជា ការបើកទ្វារនៃឱកាសសម្រាប់នាំចេញ សិល្បករដែលមានសមត្ថភាព។

    យើងបានចាប់ផ្ដើមកម្មវិធីនេះឡើងក្នុងឆ្នាំ២០២០ កំឡុងពេលនៃការរីករាលដាល នៃជំងឺរាតត្បាតកូវីត-១៩។ “Py ពន្យល់បន្ថែម” «ដូចនេះយើងមិនអាចធ្វើកម្មវិធីផ្សាយបន្តផ្ទាល់នេះបានទេ ដោយយើងត្រូវបង្ខំឲ្យរៀបចំកម្មវិធីនេះឡើងវិញ ស្ទើរទាំងអស់តាម បែបអនឡាញ»។ «​ទោះយ៉ាងណាក្ដី យើងក៏នៅតែសង្ឃឹមថា យើងនឹងបានធ្វើកម្មវិធីនេះវិញ ដោយធ្វើការផ្លាស់ប្ដូរប្រទេសដែល ជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំ បន្ទាប់ពីជំងឺរាតត្បាតកូវីត-១៩ នេះបញ្ចប់ទៅ»។

    Asean Music Showcase Festival (AMS) នេះត្រូវបានចូលរួមសហការដោយ៖
    -Fungjai
    -NYLON Thailand
    -Bangkok Music City មកពី ប្រទេស ថៃ
    -The Rest is Noise PH មកពី ប្រទេស ភីលីពីន
    -Steady State Records មកពី ប្រទេស សិង្ហបុរី
    -SRM នៃប្រទេស ឥណ្ឌូនេសុី
    -City Roars Festival មកពី ប្រទេស ម៉ាឡេសុី
    -Baramey Production មកពី ប្រទេស កម្ពុជា
    -Monsoon Music Festival មកពី ប្រទេស វៀតណាម
    -Swan Zoo មកពីប្រទេសវៀតណាម

    សម្រាប់ពត័មានបន្ថែម ទាក់ទងទៅនឹង ASEAN Music Showcase Festival រដូវកាលទី២ សូមធ្វើការចូលទៅកាន់វេបសាយផ្លូវការរបស់៖ ASEAN Music Showcase Festival

    Share This Post:
    MPO4D jitutoto mpo4d Mpoplay