ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករមកពីប្រទេសថៃម្នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ មិនទាន់ដឹងជាប្រភេទថ្មី Delta នៅឡើយ ហើយពេលនេះបានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក

    BY Khmernote Media July 19, 2021
    ពលករមកពីប្រទេសថៃម្នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ១៩ មិនទាន់ដឹងជាប្រភេទថ្មី Delta នៅឡើយ ហើយពេលនេះបានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩​ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយបុគ្គលឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    សូមតាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ អ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ ដោយមូលហេតុ៖ ឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករមកពីប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគ កូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី #Delta នៅឡើយ)។ មុនពេលចេញលទ្ធផល បុគ្គលខាងលើ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ សូមអរគុណ!

    Share This Post: