អ្នកជំងឺកូវីដបាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ នៅមន្ទីពេទ្យ សម្ភពសោភា ហ្គោល ហើយបានអង្គុយនិយាយគ្នាជាមួយអ្នកនៅក្បែរនោះទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅមន្ទីពេទ្យ សម្ភពសោភា ហ្គោល ដែលមានទីតាំងស្ថិតនៅអគារលេខ១០១-១០៣ ផ្លូវលេខ១៤១ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖២៤ ដល់ ១៨៖១០ ដោយមូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) បាននាំប្រពន្ធទៅពិនិត្យផ្ទៃពោះ។

អ្នកជំងឺមិនបានចូលខាងក្នុងទេ គឺអង្គុយរង់ចាំ នៅកន្លែងដែលមន្ទីរពេទ្យបានរៀបចំនៅខាងមុខ។ អំឡុងពេលរង់ចាំ មានបងប្រុសម្នាក់ រួមជាមួយកូនតូច ដែលនៅរង់ចាំដូចគ្នា បានអង្គុយនៅក្បែរអ្នកជំងឺ និងមានការសន្ទនាផងដែរ (ការរក្សាគម្លាតរបស់ពួកគាត់ មិនបានត្រូវនោះទេ)។
សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!