ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្បិចបែបនេះស្មានតែមានក្នុងរឿងទេ តាមពិតនៅក្រៅមានដែរ! ស្ត្រីម្នាក់ធ្វើពុតជាស្លាប់ ដើម្បីគេចពីការចាប់រំលោភ ចុងក្រោយរួចខ្លួនមែន

    BY Khmernote Media September 11, 2018
    ល្បិចបែបនេះស្មានតែមានក្នុងរឿងទេ តាមពិតនៅក្រៅមានដែរ! ស្ត្រីម្នាក់ធ្វើពុតជាស្លាប់ ដើម្បីគេចពីការចាប់រំលោភ ចុងក្រោយរួចខ្លួនមែន

    ប្រសិនបើអ្នក ដែលជាស្រី្តភេទទន់ខ្សោយកំពុងសិ្ថតនៅក្នុងស្ថានភាពត្រូវគេបង្ខំចាប់រំលោភ តើអ្នកនឹងរកវិធីមួយណា ដើម្បីការពារខ្លួន? តដៃ? សម្ងំយំ? ឬសម្លាប់ខ្លួន? សម្រាប់អ្នកគ្រូបង្រៀនជនជាតិថៃដ៏វ័យឆ្លាតម្នាក់វិញបានជ្រើសរើសវិធីធ្វើពុតជាស្លាប់ ដើម្បីគេចចេញពីការចាប់រំលោភ ហើយវាពិតជាមានប្រសិទ្ធិភាពអាចជួយគាត់បានប្រាកដមែន។

    អ្នកគ្រូបង្រៀន និងជាជនរងគ្រោះរូបនេះរស់នៅក្នុងខេត្ត Sisaket ភាគខាងជើងប្រទេសថៃ។ តាមសំដីរៀបរាប់របស់គាត់នៅក្នុងស្ថានីយ៍ប៉ូលិស Ban Don Aow បានឲ្យដឹងថា នៅក្នុងយប់នៃថ្ងៃកើតហេតុគាត់នៅផ្ទះម្នាក់ឯង ហើយក្នុងយប់នោះមានចោរម្នាក់បានចូលទៅលួចឥវ៉ាន់នៅក្នុងផ្ទះរបស់គាត់ ដោយឃើញគាត់នៅម្នាក់ឯងចោរនោះបានព្យាយាមរំលោតគាត់តែម្តង។ ស្ត្រីរងគ្រោះបានបន្តថា មុខដំបូងគាត់បានព្យាយាមតដៃជាមួយចោរ តែក៏ត្រូវចោរវាយយ៉ាងដំណំ ហើយ​ខណៈនោះគាត់ក៏សម្រេចធ្វើពុតជាស្លាប់តែម្តង។

    ពេលចោរឃើញគាត់ដេកស្លាប់ដូចនេះ ចោរក៏សម្រេចមិនរំលោភគាត់ ហើយក៏រត់គេចខ្លួនបាត់ទៅ។ អ្នកប្រើប្រាស់បណ្តាញសង្គម ថៃជាច្រើនបានថ្លែងនូវការសរសើរ ចំពោះភាពវ័យឆ្លាតរបស់ស្ត្រីជនរងគ្រោះខាងលើ ហើយរហូតមកទល់នឹងពេលនេះខាងប៉ូលិសកំពុងស្វែងរកតាមចាប់ចោរនោះមកទទួលទោសតាមផ្លូវច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay