កូវីដ-១៩

ប្រទេសវៀតណាមរាយការណ៍ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ២,១៥៤​ករណី បន្ថែមទៀតនៅព្រឹកនេះ

BY
autoadmin
July 20, 2021

ករណីថ្មីចំនួន ២,១៥៤ ត្រូវបានកត់ត្រាបន្ថែមទៅក្នុងបញ្ជីជំងឺ COVID-19 របស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះមានដល់ ៥៦,៤៧៩ ករណី។ ករណីថ្មីៗទាំងនេះត្រូវបានកត់ត្រាពីតំបន់ចំនួន ២៣ ផ្សេងគ្នា ហើយទីក្រុងហូជីមិញនៅតែបន្តមានករណីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ១,៥១៩ ករណី បន្ទាប់មកគឺខេត្ត Binh Duong មាន ១៥៦ ករណី និងខេត្ត Tien Giang មានចំនួន ១៣៣ ករណី។

ចាប់តាំងពីមានរលកនៃការឆ្លងចុំងក្រោយកាលពីចុងខែមេសា ប្រទេសវៀតណាមបានកត់ត្រាជំងឺ COVID-19 ក្នុងសហគមន៍ចេញពីក្រុងនិងខេត្តចំនួន ៥៨ របស់ខ្លួន ហើយទីក្រុងហូជីមិញមានចំនួនអ្នកឆ្លងជំងឺ COVID-19 ខ្ពស់បំផុត គឺំមានសរុប ៣៥,៩៨៤ ករណី។ គិតមកទល់ពេលនេះ ពលរដ្ឋរបស់ប្រទេសនេះច្រើនជាង ៤.៣ លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់​​ ១ លើក ហើយមានពលរដ្ឋចំនួន ៣០៩,៧៩១ នាក់ បានទទួលវ៉ាក់សាំងទាំង ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: