ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌដូនពេញ ធ្វើការឆ្លើយតបការបង្ហោះរបស់ប្រជាពលរដ្ឋ ចំពោះការមិនឲ្យលក់ដូរនៅមុខផ្ទះជុំវិញផ្សារ ក្រោយបិទផ្សារកណ្តាល

    BY Khmernote Media July 20, 2021
    រដ្ឋបាលខណ្ឌដូនពេញ ធ្វើការឆ្លើយតបការបង្ហោះរបស់ប្រជាពលរដ្ឋ ចំពោះការមិនឲ្យលក់ដូរនៅមុខផ្ទះជុំវិញផ្សារ ក្រោយបិទផ្សារកណ្តាល

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ឆ្លើយតបទៅនឹងគណនីហ្វេសប៊ុក ឈ្មោះ Ty Sodyta ដែលបានបង្ហោះរូបភាពកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងលក់ដូរអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ និង មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចមានហានិភ័យការឆ្លងជំងឺកាចសាហាវកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សដទៃទៀត ។

    រដ្ឋបាលខណ្ឌដូនពេញ ស្នើដល់បងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ចំពោះកាលៈទេសៈដ៏លំបាកមួយនេះ ព្រោះបញ្ហាសុខភាពសាធារណៈជារឿងសំខាន់ជាង ដោយហេតុថា:

    ១-ដោយសារការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់លើបុគ្គលិកផ្សារ និងអាជីវករផ្សារកណ្ដាលជាលើកទី២ ទើបរដ្ឋបាលខណ្ឌសម្រេចបិទផ្សាររយៈពេល ១៤ថ្ងៃ ។

    ២-ការមិនអនុញ្ញាតឲ្យលក់ដូរនៅជុំវិញផ្សារ មិនថាមុខផ្ទះរបស់បងប្អូនក្តី គឺសុទ្ធតែស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ចំពោះការឆ្លង និងចម្លងមេរោគដ៏កាចសាហាវកូវីដ១៩នេះ ។

    ៣-រដ្ឋបាលខណ្ឌ នៅតែបន្តយកចិត្តទុកដាក់ រៀបចំខានតែបានការងារសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជាពិសេសការសហការរបស់បងប្អូនប្រជាពលរដ្ឋ អាជីវករ តាមរយៈ អនុសាសន៍ ៣កុំ៣ការពារ និង២ចូលរួម របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់ឲ្យបានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ។

    ការចុះល្បាតរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ គឺធ្វើជារួម និងអនុវត្តគ្រប់ផ្លូវ និងទីតាំងពាក់ព័ន្ធទាំងអស់ជុំវិញផ្សារកណ្តាលទាំងមូល ដោយអនុវត្តការងារយ៉ាងម៉ឹងម៉ាត់ ហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ។

    អាស្រ័យហេតុនេះ សូម បងប្អូនសាធារណៈជន មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរ សង្កាត់ ខណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ សូមអរគុណ 🙏🙏🙏

    Share This Post: