ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! មានអ្នកជំងឺកូវីដ និងមិត្តភក្តិសរុប៣នាក់ បានទៅហូបសាច់អាំងនៅហាង GOGI BBQ ម្តុំទួលគោក កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ

    BY Khmernote Media July 20, 2021
    ជូនដំណឹង! មានអ្នកជំងឺកូវីដ និងមិត្តភក្តិសរុប៣នាក់ បានទៅហូបសាច់អាំងនៅហាង GOGI BBQ ម្តុំទួលគោក កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២ និង២០នាទី ដល់ ១៣ និង៤០នាទី ដោយមូលហេតុ មានអ្នកជំងឺ កូវីដ១៩ (COVID-19) រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣ នាក់ បានចូលទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។

    បុគ្គលិកទាំងអស់នៅហាងនេះ ត្រូវបានធ្វើតេស្ដ និងទទួលបានលទ្ធផលអវិជ្ជមាន។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

     

    Share This Post: