ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យមួយឆាបឆេះដើមត្រែងនិងស្មៅ ចេញអណ្ដាតភ្លើងយ៉ាងខ្លាំង ផ្អើលអ្នកភូមិទួលរកា (ចាក់អង្រែក្រោម) ទាំងយប់

    BY Khmernote Media July 21, 2021
    អគ្គិភ័យមួយឆាបឆេះដើមត្រែងនិងស្មៅ ចេញអណ្ដាតភ្លើងយ៉ាងខ្លាំង ផ្អើលអ្នកភូមិទួលរកា (ចាក់អង្រែក្រោម) ទាំងយប់

    រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះស្មៅគុម្ពត្រែង នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង (ក្រោយរោងអ្នកតាប៉័ងតោ) ផ្អើលដល់បងប្អូនអ្នកភូមិភ្ញាក់ពីដំណេកទៅជួយពន្លត់ដែរ តែមិនរលត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់បានទាន់ពេលវេលា ។

    ហេតុការណ៍អគ្គិភ័យនេះកើតឡើងកាលពីម៉ោង០១:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បើតាមសម្ដីមីងម៉ាប់ជាអ្នកភូមិរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់សង្ស័យថា មានក្រុមជនអនាថាគ្មានផ្ទះសំបែង យកខ្សែភ្លើងពីណាមកដុតយកស្ពន់ទៅលក់ តែបែរជាឆាបឆេះដើមត្រែងនិងស្មៅងាប់ៗ រាលដាលចេញជាអណ្ដាតភ្លើងយ៉ាងខ្លាំងហើយក៏គេចខ្លួនបាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកភូមិភ្ញាក់ពីដំណេកទៅជួយពន្លត់ដែរ តែមិនរលត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១គ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។

    កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានប្រាប់ថា ករណីអគ្គិភ័យនេះ ពុំបណ្តាលអោយប៉ះពាល់ខូចខាតដល់ផ្ទះប្រជាពលរដ្ឋ ឬមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ហើយសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១ឡាន ភ្លើងក៏រលត់អស់វិញនៅវេលាម៉ោង០១:៣០នាទីថ្ងៃខែឆ្នាំដដែល ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: