ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី ១០៦នាក់ទៀត និងជាសះស្បើយ ៥៤នាក់
កូវីដ-១៩ July 21, 2021 srey nuch

ខេត្តតាកែវ៖ យោងតាមការបញ្ជាក់របស់ ស្នងការនគរបាលខេត្តតាកែវ បានចេញរបាយការណ៍សង្ខេប ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងថ្មី ១០៦នាក់ទៀត និងជាសះស្បើយ ៥៤នាក់ ក្នុងនោះមានមន្រ្តីនគរបាលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ផងដែរ។

មកទល់ពេលនេះ ខេត្តតាកែវ​ ចំនួនអ្នកឆ្លងកូវីដ-១៩ ទិន្នន័យសរុប គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៤,២២៨ នាក់ ខណៈអ្នកជាសះស្បើយ ២,៦៨០ នាក់ អ្នកស្លាប់ ៦៨នាក់ ៕