កូវីដ-១៩

សូមប្រយ័ត្ន! ទីតាំង៩កន្លែងជាប់ពាក់ព័ន្ធករណីកូវីដ១៩

BY
srey nuch
July 21, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ និងមានទំនាក់ទំនងជាមួយទីតាំងក្រោមនេះ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ដោយសារទីតាំងទាំងនោះពាក់ព័ន្ធជាមួយករណីកូវីដ។ ទីតាំងនោះមាន៖

1. ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖២០ ដល់ ១៣៖៤០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣ នាក់ បានចូលទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។ បុគ្គលិកទាំងអស់នៅហាងនេះ ត្រូវបានធ្វើតេស្ដ និងទទួលបានលទ្ធផលអវិជ្ជមាន។

2. ផ្សារទំនើប ថៃ ហួត ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៦៣ កែងផ្លូវ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖៤៥ ដល់ ១៧៖១៥ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នា ២នាក់ បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។

3. វត្ត អរុណវតី ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ សង្កត់ត្រពាំងក្រសាំង ខណ្ឌពោធន៍សែនជ័យចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុ៖ ព្រះសង្ឃ និងឧបាសក ៦ អង្គ/នាក់ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ១៩ បន្ទាប់ពីលោកគ្រូបង្រៀនម្នាក់ នៅសាលាពុទ្ធិកបឋមសិក្សា វត្តអនុណវតី ត្រូវបានធ្វើតេស្ដរកឃើញ វិជ្ជមាន កូវីដ១៩។

4. ហាងស៊ុប ហុយហុយ (ក្រោយពេទ្យកុមារជាតិ) ដែលមានទីតាំងស្ថិតលើផ្លូវ១២២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅពេលល្ងាច ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) និងគ្រួសារ បានចូលទៅហូបស៊ុបនៅទីតាំងខាងលើនេះ។

5. ហាងកាហ្វេ Cafe Studio ដែលមានទីតាំងស្ថិតលើផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១១៖០៥ ដល់ ១១៖៣៥ ដោយមូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

6. ហាង ហ្វឹសថាម (First Time BBQ Buffet and Soup) ដែលមានទីតាំងស្ថិតលើផ្លូវ៤៥៦ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨៖៣០ ដល់ ២០៖៣០ ដោយមូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) បានគ្នា ៣នាក់ បានចូលទៅហូបប៊ូហ្វេ នៅទីតាំងខាងលើនេះ។ គាត់ បានអង្គុយនៅតុកណ្ដាល ដែលស្ថិតនៅក្បែរ តុដាក់អាហារ ខាងឆ្វេងដៃ។

7. ធនាគារ MayBank សាខាទួលគោក ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖០០ ដល់ ១៤៖១៥ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) បានគ្នា ២នាក់ បានចូលទៅដាក់លុយ នៅទីតាំងខាងលើនេះ។

8. ហាង វីតឃីងហាវ (Vitking House) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៣០ #សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖១៥ តទៅ ដោយមូលហេតុ៖ អ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។

9. ផ្សារម៉ាក្រូ (Makro Market) សាខាភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
• នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖២០
• នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖២៥
• មូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលពាក់ពន្ធ័នឹងទីតាំងខាងលើ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

Share This Post: