កូវីដ-១៩

ព្រះសង្ឃ​ ៤ អង្គនៅវត្តជុំ ខណ្ឌព្រែកព្នៅ បានវិជ្ជមានកូវីដ ដោយឆ្លងពី ​និស្សិតម្នាក់ស្នាក់នៅក្នុងវត្ត

BY
Khmernote Media
July 21, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ពុទ្ធបរិស័ទ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសក ដែលគង់/រស់នៅក្នុងវត្ត​ ជុំ ដែលមានទីតាំងស្ថិតនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា​ ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ដោយមូលហេតុ ព្រះសង្ឃ​ ៤ អង្គ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ១៩។ ប្រភពឆ្លង មកពី​និស្សិតស្នាក់នៅក្នុងវត្តម្នាក់ បានឆ្លងមេរោគ កូវីដ១៩ ពីខាងក្រៅ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

Share This Post: