ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿងបានសម្រេច រួចជិះគេចខ្លួន ក៏ត្រូវម្ចាស់ម៉ូតូដេញតាម រហូតជួបកម្លាំងសមត្ថកិច្ចប្រទះឃើញប្រដេញតាមរហូតឃាត់ខ្លួនបាន

BY
srey nuch
July 21, 2021

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច ខណៈម្ចាស់ទុកនៅផ្ទះ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារព្រៃព្នៅ ក្នុងខណ្ឌព្រែកព្នៅ រួចជិះរត់ត្រូវបានម្ចាស់ម៉ូតូជិះដេញតាមពីក្រោយ និងស្រែកចោរៗ ឆ្លងកាត់ខណ្ឌមានជ័យ ជួបកម្លាំងល្បាត អន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ កំពុងល្បាតប្រទះឃើញ ក៏ចេញប្រដេញតាម រហូតមកដល់ចំណុចក្បែរនៅសួនវឌ្ឍនៈតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះទើបអាចឃាត់ខ្លួនបាន។

ជនសង្ស័យមានឈ្មោះ សុខ លីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរើសអេតចាយ ស្នាក់នៅក្បែរកន្លែងកើតហេតុ។ តាមការរៀបរាប់ពីជនរងគ្រោះភេទប្រុស ជាជនជាតិវៀតណាម បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានទុកម៉ូតូ ១គ្រឿងម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ជាម៉ូតូសម្រាប់ដឹកត្រីលក់ប្រចាំថ្ងៃ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-3477 នៅមុខផ្ទះ រួចបានចាក់សោត្រឹមត្រូវ និងបានចូលទៅក្នុងផ្ទះបាត់។

ប្រភពដដែរបានបន្តទៀតថា លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានបងប្អូនជាពលរដ្ឋនៅក្បែរខាង បានមកប្រាប់ថា មានជនសង្ស័យលួចម៉ូតូគាត់ជិះយកទៅបាត់ហើយ ខណៈនោះគាត់ក៏ស្រវេស្រវាយកម៉ូតូមួយគ្រឿងទៀត ជិះដេញតាមជនសង្ស័យពីក្រោយ និងស្រែកចោរៗ រហូតមកឆ្លងកាត់ខណ្ឌមានជ័យ ជួបកម្លាំងល្បាត អន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី៣ កំពុងល្បាតប្រទះឃើញ ក៏ចេញប្រដេញតាម រហូតមកដល់ចំណុចក្បែរនៅសួនវឌ្ឍនៈតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះទើបអាចឃាត់ខ្លួនបាន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌព្រែកព្នៅ ឲ្យមកយកជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: