ខ្លោចចិត្ត! លោកតាលោកយាយកម្សត់២នាក់ដែលកើតកូវីដនៅខេត្តបាត់ដំបង ឥលូវនេះលោកយាយបានលាចាកលោកទៅចោលលោកតាហើយ
- July 22, 2021
ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានជូនដំណឹងដ៏ក្រៀមក្រំមួយ ដោយលោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហេីយនៅវេលាម៉ោង ៤:១៥នាទីទៀបភ្លឺ ថ្ងៃទី២២ កក្កដា ២០២១។
សូមជម្រាបជូនថា លោកតា លោកយាយ ទាំង២នាក់បានចេញរោគសញ្ញាកូវីដនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ហេីយត្រូវបានយកវត្ថុវិភាគនៅមន្ទីរពេទ្យបង្អែកឯកភ្នំ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលគឺវិជ្ជមានទាំងពីរនាក់តាយាយ ដោយសារស្ថានភាពសុខភាពរបស់ពួកគាត់ធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកឯកភ្នំក៏បានបញ្ជូនពួកគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
- Share This Post: