ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់បន្ថែមទៀត
កូវីដ-១៩ July 22, 2021 Khmernote Media

រដ្ឋបាលខេត្តសៀមរាប ប្រកាសបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ សម្រាប់ថ្ងៃទី២១ ខែកក្កដានេះ ខណៈអ្នកជាសះស្បើយមានចំនួន១១៣នាក់ និង អ្នកស្លាប់ថ្មីចំនួន ២នាក់ ដូច្នេះគិត មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣.៤២០នាក់ , ព្យាបាលបានជាសះស្បើយចំនួន១.៦០៩នាក់ , ស្លាប់ចំនួន៣៣នាក់ និង ចំនួន១.៧៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។ ព័ត៌មានលម្អិត សូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖