ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសអូស្ត្រាលីចាប់ខ្លួនជនសង្ស័យ២នាក់ ហើយរឹបអូសបានលុយទាំងបាច់ៗរាប់លានដុល្លារ

    BY Khmernote Media September 17, 2018
    ប៉ូលិសអូស្ត្រាលីចាប់ខ្លួនជនសង្ស័យ២នាក់ ហើយរឹបអូសបានលុយទាំងបាច់ៗរាប់លានដុល្លារ

    អូស្ត្រាលី៖ មនុស្ស២នាក់ក្នុងចំណោម៤នាក់ ត្រូវបានប៉ូលិសអូស្ត្រាលីចាប់ខ្លួននៅក្នុងបារមួយកន្លែងក្នុងតំបន់ Tingalpa រដ្ឋ Queensland ភាគជើងប្រទេសអូស្ត្រាលី។ ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀត ត្រូវបានប៉ូលិសដោះលែងឲ្យនៅក្រៅឃុំវិញ ក្រោយមានការធានា។ មនុស្សដែលត្រូវបានគេចាប់ខ្លួនទាំងពីនាក់នោះមានឈ្មោះថា Rachel Roberta McKinnon អាយុ ២៧ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Neil Leslie Freemantle  អាយុ ២៨ ឆ្នាំ។

    ក្រៅតែពីចាប់បានមនុស្ស២នាក់ខាងលើនេះ ប៉ូលិសក៏បានរឹបអូសយកគ្រឿងញៀនប្រមាណជា៤០គីឡូក្រាម និងលុយសុទ្ធជាង ១,៥ លានដុល្លារផងដែ។  ករណីខាងលើនេះត្រូវបានគេចាត់ទុកថា ជាការបង្រ្កាបគ្រឿងញឿនទ្រង់ទ្រាយធំមួយផងដែរ ព្រោះតែកន្លងមកនៅតំបន់ខាងលើនេះពុំ ដែលមានករណីគ្រឿងញៀន ដែលមានទំហំទឹកប្រាក់ច្រើនដូចនេះទេ។ ខាងប៉ូលិសជំនាញក្នុងការបង្រ្កាបគ្រឿងញៀនអូស្រ្តាលីបានប្រាប់អ្នកសារព័ត៌មាន ការចាប់បានជនសង្ស័យទាំង២នាក់ខាងលើនេះមិនមែនជាចុងបញ្ចប់នៃករណីបង្រ្កាបនេះទេ ព្រោះប៉ូលិសកំពុងតែបន្តបើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីឈានទៅចាប់មេខ្លោងធំដែលជាអ្នកចែកចាយគ្រឿងញៀនទាំងនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ 9news

    Share This Post:
    MPO4D jitutoto mpo4d Mpoplay