ទីតាំងល្បីៗទាំង៥កន្លែងនេះធ្លាប់មានអ្នកជំងឺកូវីដ១៩ មក, អ្នកធ្លាប់ចេញ-ចូលទីនេះសូមតាមដានសុខភាពខ្លួនឯង
- July 22, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងក្រោមនេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ដោយសារតែទីតាំងទាំងនោះមានជាប់ពាក់ព័ន្ធជាមួយករណីកូវីដ១៩។ ទីតាំងទាំងនោះរូមមាន៖
+ ផ្សារទំនេីប ឡាក់គី (LUCKY SUPERMARKET) សាខាវិមានកូឡាប ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១១ និង៣០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
+ ហ្គាឌៀន (Guardian) សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១០ និង២០នាទីព្រឹក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
+ ផ្សារទំនើប Super Duper សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ កែង ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង
⏰ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៩ និង៥០នាទី
⏰ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣ និង២០នាទី
⏰ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣ និង០០នាទី
⏰ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២០ និង២៥នាទី
⏰ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២០ និង៤៤នាទី
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
+ ផ្សារ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩ និង៣០នាទីព្រឹក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
+ ផ្សារទំនេីប ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់អូរបែកក្អម
ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤ និង០០នាទី ដល់ ១៤ និង១០នាទី មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ។
- Share This Post: