ព័ត៌មានជាតិ

បិទភោជនីយដ្ឋាន MoonLight នៅសង្កាត់ទឹកល្អក់ទី២ បណ្តោះអាសន្ន ក្រោយមានបុគ្គលិក៥នាក់វិជ្ជមានកូវីដ

BY
Khmernote Media
July 22, 2021

យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក នាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រដ្ឋបាលសង្កាត់ទឹកល្អក់ទី២ បានចុះទៅធ្វើការបិទខ្ទប់ភោជនីយដ្ឋានមួយយីហោ MoonLight ស្ថិតនៅផ្លូវ ១៥៦ ភូមិ៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារតែមូលហេតុ នៅភោជនីយដ្ឋាននោះមានបុគ្គលិកវិជ្ជមានកូវីដ១៩ ៥នាក់ (ស្រី៣នាក់)។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ សូមអរគុណ!

Share This Post: