ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! លោក អេ ភូថង បានធូរស្បើយពីជំងឺកូវីដច្រើនហើយ និងជិតបានត្រឡប់ទៅផ្ទះវិញ

    BY Khmernote Media July 23, 2021
    អបអរសាទរ! លោក អេ ភូថង បានធូរស្បើយពីជំងឺកូវីដច្រើនហើយ និងជិតបានត្រឡប់ទៅផ្ទះវិញ

    យោងតាមការបញ្ជាក់ពី លោក​ស្រី​ ស​សុម៉ាលី​ ភូថង​ បានឲ្យដឹងថា “ខ្ញ៉ំសូមគោរពថ្លែងអំណរអគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់🙏 និងទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពុកម៉ែបងប្អូនដែលជាសប្បុរសជនចិត្តធម៌ និងបានឆាតសួរអំពីសុខភាពប្ដីរបស់ខ្ញ៉ំ 🙏🏽ហើយនិងសូមអគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់មើលថែប្ដីរបស់នាងខ្ញុំដិតដល់និងអ្នកជំងឺគ្រប់គ្នា។ ឥលូវនេះប្ដីរបស់ខ្ញ៉ំបានធូរស្បើយច្រើនហើយនិងជិតដល់ថ្ងៃត្រឡប់ទៅផ្ទះវិញហើយ។

    ក្នុងឪកាសនេះខ្ញ៉ំគ្មានអ្វីក្រៅពីម្រាមដៃដប់ គោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងអស់លោក លោកស្រី និងពុកម៉ែបងប្អូនអ៊ុំពូមីងទាំងអស់ សូមអោយទទួលទានមានបាន សុភមង្គលកើតមានក្នុងគ្រួសារ ជួបតែរឿងល្អៗ និងមានអ្នកគោរពស្រលាញ់ច្រើនៗសំរេចបានគ្រប់ភារ:កិច្ច និង ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🏽🙏”៕

    គួរបញ្ជាក់ផងដែរថា លោក អេ ភូថង បានធ្វើតេស្តវិជ្ជមានកូវីដ ហើយរូបលោកក៏កំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ (បន្ដិច)។ បន្ទាប់ពីចូលសម្រាកព្យាបាលមួយរយៈមក ឥលូវអាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕

    Share This Post: