ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នូវែលសេឡង់ជួបទុក្ខធំ រងគ្រោះរញ្ជួយដីកម្រិតធ្ងន់មិនធ្លាប់មានពីមុន

    BY Khmernote Media September 12, 2018
    នូវែលសេឡង់ជួបទុក្ខធំ រងគ្រោះរញ្ជួយដីកម្រិតធ្ងន់មិនធ្លាប់មានពីមុន

    គ្រោះរញ្ជួយដីកម្រិត ៨,១ រិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសនូវែលសេឡង់ និងបានបង្កឲ្យមានរលក Tsunami បោកបក់វាយប្រហារតាមតំបន់ឆ្នេរយ៉ាង​ខ្លាំងផងដែរ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ នូវែលសេឡង់ បានប្រាប់អ្នកសារព័ត៌មានថា គិតមកទល់នឹងពេលនេះមានប្រជាជនប្រមាណជា ១០,០០០ នាក់ ត្រូវបានគេ ជម្លៀសទីកាន់កន្លែងមានសុវត្ថិភាព ហើយផ្លូវថ្នល់សំខាន់ៗចំនួន ១២០ កន្លែងត្រូវបានបំផ្លាញ។

    ចំពោះចំនួនអ្នកស្លាប់វិញនៅមិនទាន់គេរកឃើញនៅឡើយទេ តែបើតាមក្រុមជួយសង្គ្រោះវិញបានសន្និដ្ឋានថា ទំនងជាគ្មានអ្នកណាម្នាក់ស្លាប់នោះទេ។ គ្រោះរញ្ជួយដីខាងលើនេះត្រូវបានគេចាត់ទុកថា ជាគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយសម្រាប់នូវែលសេឡង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ព្រោះកន្លងមកនូវែលសេឡង់ធ្លាប់តែមានគ្រោះរញ្ជួយដីកម្រិត ៦,៧ ឬ ៧,៨ រិចទ័រប៉ុណ្ណោះ។ ពេលនេះរដ្ឋាភិបាលនូវែលសេឡង់កំពុងតែប្រញាប់ប្រញាល់ជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញឲ្យបានឆាប់បំផុត និងកំពុងស្វែងរកជំរកអាសន្នសម្រាប់ប្រជាជនដែលគ្មានទីជំរក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay