កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 825នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 897នាក់
BY Khmernote Media
July 23, 2021
នៅថ្ងៃទី23 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 825នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 897នាក់ និងមានអ្នកបាត់បង់ជីវិត34នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 71,244នាក់, ករណីជាសះស្បើយសរុប 63,474នាក់ និងស្លាប់សរុប 1,222នាក់៕
