ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងណាស់! គ្រូបង្រៀនបើករថយន្តជ្រុលបុកចូលហ្វូងក្មេងៗសិស្សសាលា បណ្តាលឲ្យរបួសជាច្រើននាក់ (មានវីដេអូ)

    BY Khmernote Media September 13, 2018
    ស្តែងណាស់! គ្រូបង្រៀនបើករថយន្តជ្រុលបុកចូលហ្វូងក្មេងៗសិស្សសាលា បណ្តាលឲ្យរបួសជាច្រើននាក់ (មានវីដេអូ)

    ចិន៖ អ្នកគ្រូបង្រៀនម្នាក់បើករថយន្តជ្រុលចង្កូតបុកចូលហ្វូនក្មេងៗសិស្សសាលា ដែលកំពុងតែដើរឈរតម្រង់ជួរចូលសាលា បណ្តាលឲ្យរងរបួសជាច្រើននាក់ និងបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុង Fuyang  ខេត្ត Henan ប្រទេសចិន។ រថយន្តបង្កហេតុនោះជាប្រភេទរថយន្តទំនើបម៉ាក BMW ពណ៌ខ្មៅ ដែលទើបនឹងត្រូវបានអ្នកគ្រូបង្រៀនខាងលើទិញមកប្រើប្រាស់។

    តាមសំដីរបស់អ្នកគ្រូបង្រៀនបានឲ្យដឹងថា គាត់គ្មានចេតនាចង់បុកក្មេងៗទាំងនោះទេ ជាក់ស្តែងគាត់ចង់ជាន់ហ្វ្រាំង តែបែរជាច្រលំជាន់បន្ថែមល្បឿនទៅវិញ ទើបបណ្តាលឲ្យជ្រុលចង្កូតបុកកូនសិស្សតែម្តង។ យ៉ាងណាក្តី ក្នុងហេតុការណ៍នេះមិនបានបង្កឲ្យអ្នកណាម្នាក់ស្លាប់នោះទេ តែបង្កឲ្យមានក្មេងៗរងរបួសចំនួន ៦ នាក់។ អ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់នេះ ដូចក្នុងវីដេអូខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay