ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរវៀតណាមអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនឈប់ទទួលទានសាច់ឆ្កែ ដើម្បីការពារការរីករាលដាលជំងឺឆ្កែឆ្កួត

    BY Khmernote Media September 13, 2018
    អាជ្ញាធរវៀតណាមអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនឈប់ទទួលទានសាច់ឆ្កែ ដើម្បីការពារការរីករាលដាលជំងឺឆ្កែឆ្កួត

    វៀតណាម៖ អាជ្ញាធរទីក្រុងហាណូយប្រទេសវៀតណាមបានអំពាវនាវឲ្យប្រជាជនខ្លួនឈប់ទទួលទានសាច់ឆ្កែ ដើម្បីការពារការរីក រាលដាលនៃជំងឺឆ្កែឆ្កួត។ ការអំពាវនាវខាងលើនេះបានធ្វើឡើងក្រោយពីមានប្រជាជនវៀតណាមចំនួន៣នាក់បានស្លាប់ ដោយសារតែជំងឺឆ្កែឆ្កួត ចាប់តាំងពីដើមឆ្នាំ ២០១៨ មកទល់នឹងពេលនេះ។ ម្យ៉ាងទៀតការឈប់ទទួលទានសាច់ឆ្កែក៏ជាការរក្សាកិត្តិយសឲ្យទីក្រុងហាណូយជាទីក្រុងស៊ីវីល័យ និងទំនើបក្នុងក្រសែភ្នែកភ្ញៀវទេសចរណ៍អន្តរជាតិផងដែរ ព្រោះកន្លងមកភ្ញៀវទេសចរណ៍អន្តរជាតិមួយចំនួន ដែលស្រលាញ់ឆ្កែ និងតែងតែចិញ្ចឹមឆ្កែដូចសមាជិកគ្រួសារនោះ តែងរិះគន់ចំពោះការកាប់សម្លាប់ និងបរិភោគសាច់ឆ្កែក្នុងទីក្រុងមួយនេះយ៉ាងខ្លាំង។

    សូមបញ្ជាក់ជូនថា សម្រាប់ប្រជាជនវៀតណាមភាគច្រើនការបរិភោគសាច់ឆ្កែជាប្រពៃណីមួយ ហើយសាច់ឆ្កែត្រូវបានគេដាក់លក់តាមហាងដូចជាការលក់សាច់ធម្មតាអីចឹងដែរ។ ហើយបើតាមតួលេខបានបង្ហាញថា នៅក្នុងទីក្រុងហាណូយមានហាងលក់សាច់ឆ្កែប្រមាណជា ១ ០០០ កន្លែង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay