ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គីភ័យឆាបឆេះ ឃ្លាំងទំនិញទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ឆេះទាំងទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង ផ្អើលទាំងយប់

    BY Khmernote Media July 25, 2021
    អគ្គីភ័យឆាបឆេះ ឃ្លាំងទំនិញទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ឆេះទាំងទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង ផ្អើលទាំងយប់

    រាជធានី​ភ្នំពេញ​៖ តាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង​ ១០:០០​ នាទីយប់​ ថ្ងៃសៅរ៍ ១៥ កើត ខែទុ.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គីភ័យ​មួយកន្លែង​បានកើតឡើងនៅក្នុងទីតាំងឃ្លាំងសម្រាប់ជួលរបស់លោក​ឧកញ៉ា​ សូ​ ងួន​ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្រុមទី១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុងទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    – ម្ចាស់ទីតាំងឈ្មោះ:​ លោកឧកញ៉ា សូ​ ងួន​ ភេទ​ ប្រុស អាយុ ៥៦​ ឆ្នាំ ។
    – មុខរបរ: ម្ចាស់ឃ្លាំង​ ។
    – មូលហេតុ: កំពុងបន្ត​ការស្រាវជ្រាវ ។
    – ប្រភេទសំណង់ៈ ឃ្លាំងសង់ពីថ្មបេតុង​ប្រក់សង្ក័សី ទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ។
    +​ ខូចខាតសំភារះ:​ ​ឆេះឃ្លាំងស្តុកទុកទំនិញគ្រប់មុខ ទំហំ ៣០ម៉ែត្រ x ៨០ម៉ែត្រ ចំនួន ០១​ ឃ្លាំង រួមទាំងឆេះទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។
    – ស្លាប់​មនុស្ស​ : គ្មាន​ ។
    – របួស​មនុស្ស​: គ្មាន​ ។
    -​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២១​ គ្រឿង​ ប្រេីប្រាស់ទឹកអស់​ចំនួន​ ១២៦​ រថយន្ត​ ស្មើ​នឹង​ ៨៤៦​ ម៉ែត្រគូប ។
    +​ រថយន្តជំនួយអន្តរាគមន៍មានដូចខាងក្រោម :
    – រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ ស្មើនឹង​ ១៦ ម៉ែត្រគូប​ ។
    – រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៧​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២១​ រថយន្ត​ ស្មើនឹង ១២៦​ ម៉ែត្រគូប ។
    – រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨​ ម៉ែត្រគូប ។
    – រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ រថយន្ត​ ប្រើប្រាស់ទឹកអស់ចំនួន ០៥​ រថយន្ត​ ស្មើនឹង ៣០​ ម៉ែត្រគូប ។
    -​ ពន្លត់ចប់​ :​ នៅម៉ោង​ ០២:០០​ នាទី​ រំលងអាធ្រាត្រ.នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២១​ ។

    Share This Post: