ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ជូនដំណឹងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅទីក្រុងហូជីមិញ ដោយអាជ្ញាធរសម្រេចហាមប្រជាជនមិនអោយចេញក្រៅផ្ទះនៅម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក ចាប់ពីថ្ងៃនេះតទៅ

    BY Khmernote Media July 26, 2021
    ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ជូនដំណឹងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅទីក្រុងហូជីមិញ ដោយអាជ្ញាធរសម្រេចហាមប្រជាជនមិនអោយចេញក្រៅផ្ទះនៅម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក ចាប់ពីថ្ងៃនេះតទៅ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅទីក្រុងហូជីមិញមេត្តាជ្រាបថា៖ អាជ្ញាធរទីក្រុងហូជីមិញ សម្រេចដាក់ចេញវិធានការបន្ថែម ពីលើសារាចរណែនាំលេខ ១៦ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺ ហាមប្រជាជនមិនឲ្យចេញក្រៅផ្ទះ ចាប់ពីម៉ោង ១៨៖០០នាទីល្ងាច ដល់ម៉ោង ៦៖០០នាទីព្រឹក ដោយអនុវត្តចាប់ពីល្ងាចថ្ងៃនេះតែម្តង ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

    ទន្ទឹមនេះ រាល់សកម្មភាពទាំងអស់ត្រូវផ្អាក លើកលែងតែក្នុងករណីសង្គ្រោះបន្ទាន់ ឬមានសំណើសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះ។

    – នៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ គិតត្រឹមម៉ោង ៦៖០០ វៀតណាម រកឃើញឆ្លងកូវីដ១៩ ក្នុងប្រទេសចំនួន ២.៧០៨ ករណីថ្មី (០៤ករណីនាំចូលពីក្រៅ) ក្នុងនោះ៖ HCM: ១.៧១៤ ករណី តួលេខថ្ងៃនេះមានការធ្លាក់ចុះ។ ក្នុងចំណោមនោះ ៥០៧ ករណី រកឃើញវិជ្ជមានក្នុងសហគមន៍ (នៅក្រៅមណ្ឌលចត្តាឡីស័ក និងតំបន់បិទខ្ទប់)។

    – នេះជាថ្ងៃទី១៨ ហើយ ដែលក្រុងហូជីមិញអនុវត្តសារាចរណែនាំលេខ១៦ ស្តីពីការរឹតបន្តឹង (បិទខ្ទប់) ក្រុងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តែតួលេខឆ្លងនៅមានចំនួនច្រើន (៤ខ្ទង់ – ពាន់ករណី) នៅឡើយក្នុង មួយថ្ងៃ។

    – សូមបងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្ន ថែទាំសុខភាព និងអនុវត្ត វិធានការសុខាភិបាលនានា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: